You are here

13/01/2014

ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញពីឥទ្ធិពលនៃកម្មវិធីSEAL VVOBកម្ពុជាបានអញ្ជើញគ្រូ​ឧទ្ទេស​ឱ្យចូលរួមក្នុងការប្រកួតប្រជែងរូបថត។ យើងតម្រូវឱ្យ​បេក្ខជនផ្ញើរូបថតដោយ​ពន្យល់ពី​ការប្រើប្រាស់សកម្មភាពសិស្សមជ្ឈមណ្ឌលក្នុងការបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងបំណិនជីវិត​បរិស្ថាន និងកសិកម្ម។

យើងទទួលបានរូបថតចំនួន៩០សន្លឹក ពីបេក្ខជន៣០នាក់មកពីមជ្ឈមណ្ឌលគរុកោសល្យភូមិ​ភាគរាជធានី-ខេត្តចំនួន៥ និងសាលាគរុកោសល្យ និងវិក្រឹតការរាជធានី-ខេត្តចំនួន១១។ ការ​ដាក់​ពិន្ទុ និងវិច្ឆ័យរូបថតត្រូវបានធ្វើឡើង​ដោយក្រុមការងារVVOB​ដោយមិនកំណត់​អត្តសញ្ញាណ​រូបថតដើម្បីជ្រើសរើសជ័យលាភីចំនួន១០នាក់។ លទ្ធផលមានចំណាត់ថ្នាក់​ត្រួត​គ្នាមួយចំនួនដូចជា រូបថត៤សន្លឹកទទួលសម្លេងឆ្នោត៤ រូបថត៤សន្លឹកទៀត​ទទួលបាន​៣​សម្លេង និងរូបថត៣សន្លឹកចុងក្រោយទទួលបាន២សម្លេង។

នេះជាបញ្ជីរឈ្មោះគ្រូឧទ្ទេសជាជ័យលាភី៖
ជ័យលាភីលេខ១

  • លោក សេង សត្យា សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម (បំណិនជីវិត)
  • លោក អ៊ាង វិបុល មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម (វិទ្យាសាស្ត្រ)
  • លោក បែន ដាលី សាលាគរុកោសល្យ និងវិក្រឹតការខេត្តស្វាយរៀង (បំណិនជីវិត)
  • លោក មឿង វណ្ណា មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង (វិទ្យាសាស្ត្រ)

ជ័យលាភីលេខ២

  • កញ្ញា អ៊ុំ ផល្លីន មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង(វិទ្យាសាស្ត្រ)
  • លោក លួង ប៉ាក់គា សាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ(បំណិនជីវិត)
  • លោក ពេជ្រ រតនា មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម(វិទ្យាសាស្ត្រ)
  • លោកស្រី យិន បុប្ផា សាលាគរុកោសល្យ និងវិក្រឹតការខេត្តបន្ទាយមានជ័យ(វិទ្យាសាស្ត្រ)

ជ័យលាភីលេខ៣

  • លោកស្រី សៅ ដួងច័ន្ទភិរក្ស សាលាគរុកោសល្យ និងវិក្រឹតការ​ខេត្តកំពង់ចាម​(បំណិនជីវិត)
  • លោកស្រី សោម ដានី មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកណ្តាល(វិទ្យាសាស្ត្រ)
  • លោក ទួន សុខជុំ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តបាត់ដំបង(វិទ្យាសាស្ត្រ)

បេក្ខភាពជ័យលាភីនៃការប្រកួតប្រជែងទទួលបានរង្វាន់មួយ និងរូបថតដែលមាន​ស៊ុំអម​ដោយ​ការពណ៌នាពីសកម្មភាពសិស្សមជ្ឈមណ្ឌល។ អ្នកអាចមើល ឬទាញយករូបថ​ត​ដែលជា​ជ័យ​លាភីនៅទីនេះ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបេក្ខជនទាំងអស់ដែលបានចួលរួម និងសូម​ជូនពរឱ្យទទួលបានជោគជ័យក្នុងការប្រើប្រាស់សកម្មភាពសិស្សមជ្ឈមណ្ឌលការបង្រៀន និង​រៀននាពេលអនាគត។

ក្រុមការងារVVOBកម្ពុជា